(ភ្នំពេញ)៖ កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០ អង្គ/នាក់ រយៈពេលខ្លី វគ្គទី១១ ឆ្នាំទី១១ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ប្រសិនបើពុទ្ធបរិស័ទប្រុសស្រី យុវជន យុវនារី ដែលមានបំណងប្រាថ្នាសាងផ្នួសបួសអប់រំចិត្ត គំនិត រយៈពេលខ្លី សូមទំនាក់ទំនងទៅកាន់អាសយដ្ឋានដូចខាងក្រោម៖

* ១៖ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទូរសព្ទលេខ ០១០ ៩៩៣ ២២២ ឬ ០៨១ ៦៤២ ៤៤៣ ។

* ២៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្ថិតនៅបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត តិរវិថីព្រះស៉ីសុវត្ថិ ខាងកើតជាប់តុលាការកំពូល ទូរសព្ទលេខ ០១២៥៩៤៧៧៥ ឬ ០១២៦០៤៨៤៩ ៕

http://image.freshnewsasia.com/2021/id-132/fn-2024-06-02-16-19-20-0.JPG http://image.freshnewsasia.com/2021/id-132/fn-2024-06-02-16-19-24-0.JPG http://image.freshnewsasia.com/2021/id-132/fn-2024-06-02-16-19-25-1.JPG http://image.freshnewsasia.com/2021/id-132/fn-2024-06-02-16-19-25-2.JPG http://image.freshnewsasia.com/2021/id-132/fn-2024-06-02-16-19-25-3.JPG