(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើវិបស្សនានៅបរិវេណប្រាសាទអង្គរ

ដែលជាទីគោរពសក្ការបូជារបស់កម្ពុជា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិ និងប្រជាជន ជាពិសេសកុមារតូចៗឱ្យចៀសផុតពីជំងឺតម្កាត់ផ្សេងៗ

លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមាន​អារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត្តផងដែរ។

បន្ទាប់ពីពិធីសមាធិ និងយោគៈ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរ​ចង្រ្កម​ភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃ​ប្រឹក្សា និងជីវៈចម្រុះនៅទីនោះ៕