(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតជូន លោកជំទាវ ច័ន្ទ ប៊ុនណា ដែលជាទីប្រឹក្សា ដោយសម្តែងការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកទុក្ខចំពោះមរណភាព លោក វង្ស សិរីវុឌ្ឍិ៍ ដែលជាស្វាមីលោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៩ នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សូមចូលរួមសម្តែងនូវសមាន ទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ដែលបាន បាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីស្រឡាញ់បំផុតដែលមិនអាចកាត់ថ្លៃបាន និងប្រកបដោយព្រហ្ម វិហារធម៌របស់ក្រុមគ្រួសារ ដែលពេលកន្លងមកបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយ ជាបញ្ញវន្តសម្រាប់ធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក វង្ស សិរីវុឌ្ឍិ៍ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕