(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនអ្នកបើកបរល្មើសច្បាប់បញ្ច្រាសទិសនិងគ្មានបណ្ណបើកបរបានម្នាក់ ហើយធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ផងដែរ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថាមានករណីរថយន្ត ០១ គ្រឿង បើកបញ្ចាសទិសពីលិចទៅកើត លើស្ពានប្រសូត្រ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ សុ្រកស្វាយទាប ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់  កម្លាំង ការិយាល័យ ជំនាញ ចរាចរណ៍ ផ្លូវ គោក ខេត្ត ចុះសហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក ស្វាយ ទាប និង អធិការ ដ្ឋាន នគរបាល ក្រុងបាវិត ធ្វើការស្រាវជ្រាវ រកឱ្យឃើញបុរសម្នាក់ ដែលបើករថយន្តដឹកកម្មករប្រភេទ ៤៥កៅអី បញ្ច្រាសទិសលើស្ពានប្រសូត្រ កាលពីម៉ោង៦និង២០នាទី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤។ 

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា ជាលទ្ធផលកម្លាំងនគរបាលបានរកឃើញអ្នកបើករថយន្ត ព្រមទាំងរថយន្ត នៅក្នុងបរិវេន តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ដោយអ្នកបើករថយន្តមានឈ្មោះ ស៊ិន ស៊ីណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល បើករថយន្ត ម៉ាក Hyundai Aero ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប ៣A-១១២៩ ។

ជាមួយគ្នានោះ កម្លាំងជំនាញបានអញ្ជើញគាត់ទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាក់សួរ ។

សមត្ថកិច្ចជំនាញបានរកឃើញថា អ្នកបើកបររថយន្ត មានបទល្មើសចំនួន ១ករណី គឺ បើកបរដោយគ្មានបណ្ណបើកបរ និងបានធ្វើការផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ អនក្រ ប.ក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ មាត្រា៨(ថ្មី) យានយន្ដធុនធ្ងន់ និង បាន ធ្វើ កិច្ច សន្យា អប់រំ ព្រមទាំងបានឲ្យត្រលប់ ទៅ ទៅ ផ្ទះ វិញ ផងដែរ៕