(កណ្តាល)៖ កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថាន និងសកម្មភាពសហគមន៍ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនកោះចិន ក្នុងភូមិសាស្រ្តខេត្តកណ្តាល នាថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីការពារទន្លេកម្ពុជា។ គំនិតផ្តួចផ្តើមនេះរៀបចំដោយ ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ (ROC) ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យទន្លេ និងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ ជាការប្តេជ្ងាចិត្តរនៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ ក្រោមការឧបត្តមថវិការបស់ ក្រុមហ៊ុន Leader Energy។

គំនិតផ្តួចផ្តើមនេះមានការគាំទ្រពីក្រសួង\មន្ទីរបរិស្ថាន ក្រសួង\មន្ទីរអប់រំ យុវជន និងកីឡា។ សមាសភាពចូលរួមប្រមាណជាង៦០០ អង្គ/នាក់ រួមមាន ថ្នាក់ដឹកនាំនិង បុគ្គលិកក្រុមហ៊ុន Leader Energy, ក្រុមការងាររបស់អង្គការសំអាតទន្លេសមុទ្រតំណាងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន សសយក អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម។

សម្មភាពក្នុងពិធីនេះរួមមាន៖ កាចែករំលែកចំណេះដឹងស្តីពី សារៈសំខាន់របស់ទន្លេ, ពីការទុកដាក់សំរាមបានត្រឹមត្រូវ និង 4Rs (4ក), វិធានសុវត្ថភាពជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅក្បែរបង្គោលអគ្គិសនី, សំអាតសំរាមក្នុង និងក្រៅបរិវេណវិទ្យាល័យ វត្ត និងមាត់ទន្លេ  
ដើម្បីបង្កបរិយាកាសសប្បាយរីករាយក្នុងកម្មវិធីនេះ យើងបានរៀបចំចែកអាហារសំរន់ កំដដោយរបាំឆាយ៉ាំ តន្រ្តី ល្បែងប្រណាំងគ្នារើសសំរាម (Cleanup Challenge) និងមានចែករង្វាន់ជាច្រើនទៀត។

កម្មវិធីនេះជាសកម្មភាពមួយក្នុងចំណោមកម្មភាពសំខាន់ៗ នៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំនៅកម្ពុជា រួមមានការសំអាតសំរាមពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដោយប្រើទូកកំចាត់សំរាម ការចុះផ្សព្វផ្សាយផ្ទាល់ដល់សហគមន៍ ការសិក្សាស្រាវជ្រាវ និងកម្មវីធីស្ម័គ្រចិត្តរបស់បុគ្គលិក ហើយបេសកកម្មនេះបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាអ្នកផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយអង្គការ ROC ដែលជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តួចផ្តើមបេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨។
បរិមាណសំរាមប្រមូលបានក្នុងកម្មវិធីនេះនឹងបន្ថែមទៅលើសំរាម ១១២តោន ត្រូវបានប្រមូលជាប្រចាំ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ ដោយទូកកំចាត់សំរាម និងភ្នាក់ងារកំចាត់សំរាមរបស់បេសកកម្មនេះ។ ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងតំបន់ សាលារៀន និងសាកលវិទ្យាល័យ។

លោក Felimonito Cuevas Lirasan, ប្រធានក្រុមហ៊ុន Cambodia Transmission Limited ជាផ្នែកមួយនៃក្រុមហ៊ុន Leader Energy នៅកម្ពុជាបានបន្ថែមថា «ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា ឱ្យមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ»

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា៖ «យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំ ប៉ុន្តែដើម្បីរក្សាទន្លេឱ្យមានអនាម័យជារៀងរហូតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់ គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៍»

លោកបានបន្ថែមថា ទន្លេ គឺជាឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ជាប្រភពអាហារសម្រាប់មនុស្ស សត្វ ចញ្ចឹមជីវិតរាប់មិនអស់ គាំទ្រដល់កសិកម្ម និងជាប្រភពនៃជីវិតសម្រាប់សហគមន៍។ ជាអកុសល ទន្លេជាច្រើនសព្វថ្ងៃនេះប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុល ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង។

ការប្តេជ្ញាចិត្តក្នុងការសំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជាក្រុមហ៊ុន និងជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ។ ដើម្បីធានាបាននូវផលប៉ះពាល់ប្រកបដោយនិរន្តរភាព បេសកកម្មលើសពីការសំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ដែលប្រមូលបានទាំងអស់នឹងត្រូវបានយកបម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អប្រសើ។

អាទិភាពនាពេលខាងមុខពីភាពជាដៃគូរវាងក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ សមុទ្រ ROC គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់នៅតាមមូលដ្ឋាន ដោយបញ្ចូលវាទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន និងសហគមន៍។ គំនិតផ្តួចផ្តើមនេះនឹងត្រូវបានពង្រឹងដោយក្របខ័ណ្ឌទូលំទូលាយដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន ដើម្បីជំរុញការយល់ដឹងកាន់តែស៊ីជម្រៅ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ។ រួមគ្នាដើម្បីទន្លេគ្មានសំរាម៕