(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានរៀបចំដំណើរកម្សាន្ត ក្រៅប្រទេសដ៏អស្ចារ្យ សម្រាប់តំណាងចែកចាយ ម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំ 2016 ជិត៥០នាក់ទៅកាន់ប្រទេសថៃ ដែលមានរយៈពេល ៥ ថ្ងៃ។ដំណើរកម្សាន្តនេះធ្វើទ្បើង ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនង រវាងក្រុមហ៊ុនសាមសុង និងដៃគូចែកចាយ លើកទឹកចិត្តដល់តំណាងចែកចាយ ម៉ាស៊ីនត្រជាក់ឆ្នើម ដែលបានសម្រេចផែនការ លក់ចាប់ពីខែឧសភា ដល់ខែកក្កដា ក្នុងឆ្នាំ 2016 និងផ្តល់ជូននូវការកម្សាន្ត ព្រមទាំងការចុះទស្សនកិច្ច មកកាន់រោងចក្រផលិតម៉ាស៊ីនត្រជាក់ នៅក្នុងប្រទេសថៃ។
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាតំណាងរបស់ក្រុមហ៊ុនសាមសុង ខ្ញុំគិតថា ដោយសារតែ
សាមសុងជាក្រុមហ៊ុន លំដាប់ថ្នាក់ពិភពលោកដែលតែងតែ យកចិត្តទុកដាក់លើតំណាងចែកចាយ ក្នុងប្រទេសកម្ពុជាទើបធ្វើឲ្យ មានការរៀបចំដំណើរកម្សាន្ត ដ៏ពិសេសនេះដើម្បីបង្កើនភាពជិតស្និទ្ធ រវាងក្រុមហ៊ុន និងតំណាងចែកចាយ ក៏ដូចជាការផ្តល់ឱកាសឲ្យពួកគាត់ បានធ្វើដំណើរកម្សាន្ត និងចុះទស្សនកិច្ចសិក្សា ទាំងក្នុងប្រទេស និងក្រៅប្រទេស»។
អ្នកស្រី ស៊ី ណាត ដែលជាប្រធានផ្នែកលក់នៅហាង A Green លក់ម៉ាសុីនត្រជាក់នៅតាមបណ្តោយ មហាវិថីកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ សប្បាយ រីករាយដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសយករូបនាងខ្ញុំទៅចូលរួមកម្មវិធីដំណើរ កម្សាន្តសម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំនេះ ហើយនេះជាលើកដំបូងដែល ខ្ញុំបានទៅកាន់ក្រះប៊ី និងចុះធ្វើទស្សនកិច្ចរោងចក្រផលិតម៉ាស៊ីនត្រជាក់ប្រចាំប្រទេសថៃ និងបានផ្តិតយកទេសភាពស្អាតៗជាច្រើន ព្រមទាំងបានជួបជាមួយដៃគូចែកចាយផ្សេងៗរបស់ សាមសុងដែលខ្ញុំ មិនធ្លាប់ស្គាល់ពីមុនមក»។
ចំណែកឯ អ្នកស្រី ណារី ដែលជាម្ចាស់ហាង ហួត តារ៉ាលក់ម៉ាសុីនត្រជាក់នៅទីក្រងភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមអរគុណដែលសាមសុងបានអញ្ជើញរូបនាងខ្ញុំ និងក្រុម គ្រួសារចូលរួមរីករាយដំណើរកម្សាន្តនេះ ហើយខ្ញុំសង្ឃឹមថាសាមសុង នឹងបន្តរៀបចំដំណើរកម្សាន្តផ្សេងៗ នៅថ្ងៃមុខដើម្បីបង្កើនទំនាក់ទំនង ឲ្យកាន់តែល្អរវាងក្រុមហ៊ុន និងតំណាងចែកចាយ»។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនសាមសុង បាននាំយកម៉ាស៊ីនត្រជាក់ថ្មីម៉ូដែល Samsung The Triangle2016 ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឲ្យអ្នកប្រើប្រាស់ អាចកាត់បន្ថយលើការចំណាយថាមពល រហូតដល់ 68% ដែលជួយកាត់សន្សំសំចៃខ្ពស់លើការចំណាយថ្លៃភ្លើង ហើយថែមទាំងមានភាពស្ងាត់ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិចបំផុត នៃការឡើងចុះសីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ៕