(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានប្រជុំពិភាក្សាស្តីអំពីគោល ការណ៍អនុញ្ញតចេញបណ្ណ័បណ្តោះអាសន្ន លើអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ពេញវ័យ ក្នុងរាជធានីភ្នំពេញ។
យោងតាម Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីបានឲ្យដឹងថា ស្ថិតិអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញមានចំនួន សរុប៣៨៥ទីតាំង ក្នុងនោះបៀរហ្គាឌិនចំនួន ៦៧ទីតាំង ឌីស្កូតែក ចំនួន៦៩ទីតាំង រង្គសាល០៥ទីតាំង និងខារ៉ាអូខេ២៤៤ទីតាំង។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អាជីវកម្មមណ្ឌលកម្សាន្តទាំងនោះ ក្រសួងទេសចរណ៍ បានចេញអាជ្ញាបណ្ណចំនួន១៥៨ទីតាំង មន្ទីរទេសចរណ៍ចេញបាន១៨៣ទីតាំង ការិយាល័យច្រកចេញចូលតែមួយ តាមខណ្ឌទាំង១២ ចេញបានចំនួន៤៤ទីតាំង។
ដោយឡែកសម្រាប់ ជាលទ្ធផលកិច្ចប្រជុំ បានសម្រចជ្រើសរើសយកគំរូចេញប័ណ្ណទី៣ និងឲ្យមន្ទីរទេសចរណ៍រៀបចំសំណុំបែបបទក្នុងការចេញប័ណ្ណ៕