(សៀមរាប)៖ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission) នឹងរៀបចំការតាំងពិព័រណ៍រូបថតដោយភ្ញៀវទេសចរ ក្រោមប្រធានបទ «អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរ» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះផ្សាយកាលពីពេលថ្មីៗនេះ។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បើភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានបំណងចូលរួមក្នុងការដាក់តាំងពិព័រណ៍ថតរូបរបស់ខ្លួន ដែលបានថត នៅក្នុងព្រឹត្តិការណ៍សមរាត្រីព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត ឫរូបភាពផ្សេងៗទៀតនៃដំណើរទស្សនាអង្គរ អាចផ្ញើរូបមកកាន់ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ត្រឹមវេលាម៉ោង១៤៖០០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
សូមអានលក្ខខណ្ឌនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលមានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាដែលមានខ្លឹមសារនៅខាងក្រោមនេះ៖