(កំពង់ឆ្នាំង)៖ សិស្សានុសិស្សសាលាបឋមសិក្សានិងសិស្សានុសិស្សសាលាអនុវិទ្យាល័យអាឡែង ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំព ង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤នេះ។

បើតាមលោក សែម ស៊ីម នាយកសាលាបឋមសិក្សាអាឡែង បានថ្លែងថា ឆ្នាំនេះនៅសាលាបឋមសិ ក្សាអាឡែងបានរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តក ម្មឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។

លោកបានបញ្ជាក់ថា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះ ស្រាយបញ្ហាប្រឈមនានារបស់កុមារជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែងការកេងប្រវ័ញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធ ភាពសំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍន៍ដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

នៅក្នុងពិធីនោះផងដែរ លោក ចាន់ ឡេង ជំទប់ទី១ ឃុំជ្រៃបាក់ ក៏បានឡើងអាននូវសារលិខិតសម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល មាតាបិតា របស់សិស្សរួមទាំងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមនៅក្នុងពិធីខាង លើនេះឱ្យបានយល់ដឹងអំពីតម្លៃនៃសិទ្ធិរបស់កុមារ។

បន្ទាប់មកលោកជំទប់ទី១រូបនេះ ក៏បានកោតសរសើ រដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀន និងអប់រំដល់សិស្សានុសិស្សឱ្យបានចេះចាំពិសេសអប់រំឱ្យពួកគេមានការយល់ដឹងអំពីតម្លៃនៃសិទ្ធិរស់ រានរបស់កុមារ ប្រកបដោយភាពថ្លៃថ្នូរដើម្បីឱ្យក្លាយជាអ្នកបន្តវេនទៅថ្ងៃអនាគត។ ក្នុងនោះដែរ លោកជំទប់ទី១ ក៏បានកោតសរសើរដល់កុមារដែលជាសិស្សានុសិស្សនៅក្នុងសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សាអាឡែងទាំងអស់ ដែលក្មួយៗបានយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវការពន្យល់អប់រំណែនាំពីលោកគ្រូអ្នកគ្រូ នងមាតាបិតាជាអាណាព្យាបាលដែលបានធ្វើឱ្យក្មួយៗក្លាយជាសិស្សល្អដោយមិនមានកើតឡើងនូវក្មេងទំនើង ឬការប្រើប្រាស់គ្រឿងញៀននៅក្នុងសាលាជាដើម។ សកម្មភាពដ៏ល្អទាំងអស់នេះទាំងលោកគ្រូ អ្នកគ្រូ មាតាបិតាដែលជាអាណាព្យាបាល និងសង្ឃឹមយ៉ាងមុតមាំថា កូនៗក្មួយៗនឹងខិតខំវិវត្តន៍ខ្លួនឱ្យក្លាយជាក្មេងល្អសិ ស្សល្អនៅក្នុងសង្គមជាតិជារៀងរហូត។

បញ្ចប់នៃកម្មវិធី លោកគ្រូអ្នកគ្រូក៏មានការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់បណ្ណសរសើរដល់សិស្សពូកែនៅសាលាបឋមសិក្សាពីលេខ១ដល់លេខ៣ចំនួន៣ ៣នាក់ផងដែរ៕