(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សា ស្តីអំពី «រសជាតិកសិផលខ្មែរ» ដើម្បីជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លា។

ក្នុងវេទិការនេះ មានការអញ្ជើញចូលរួមពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីតំណាងចុងភៅតុការ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់កសិផលនៅកម្ពុជា៕