(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយរដ្ឋបាលសង្កាត់ បានចុះរដ្ឋបាលនៅផ្ទះមួយកន្លែងដែលគួរឲ្យសង្ស័យ នៅសង្កាត់អូរឫស្សី៣។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលចុះរដ្ឋបាលនេះ សមត្ថកិច្ចរកឃើញក្មេងស្ទាវមួយក្រុម មានគ្នា៨នាក់ (ស្រី២នាក់) និងបានពិនិត្យសារធាតុញៀនក្នុងទឹកនោម រកឃើញ៥នាក់ (ប្រុស) មានសារធាតុញៀន។ សមត្ថកិច្ចដកហូតបាន ម៉ូតូ៣គ្រឿង, ដំបងទីប៣, ដែកឆាប១ និងបំពង់ជក់គ្រឿងញៀន១ផងដែរ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចកំពុងអនុវត្តបន្ដតាមនីតិវិធី៕