(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ជំនួវបនេះធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គោលបំណងដើម្បីពិភាក្សាការងារសំដៅពង្រីកកិច្ចសហការលើកិច្ចការងារថែរក្សាបេតិកភណ្ឌ និងបង្កើននូវទំនាក់ទំនងទ្វេភាគីទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០០ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការជួសជុលប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕