(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា រកបាន៣ពិន្ទុលើកទី១ បន្ទាប់ពីយកឈ្នះក្រុម U-19 របស់ឡាវ ដោយលទ្ធផលបច្ចេកទេស ៣-០ ដែលទើបបញ្ចប់មុននេះនៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងព្រឹត្តិ ការណ៍ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U-19 Championships 2016។
គ្រាប់ទី១ របស់ក្រុមគោព្រៃកម្ពុជា រកបានដោយកីឡាករ សេត រ៉ូស៊ីប កីឡាករមកពីក្លឹបណាហ្គាវើលនៅនាទីទី៤១ ក្នុង វគ្គទី១ មុនពេលមិត្តរួមក្រុម ឡុង ភារ៉ាត់ នៅនាទីទី៨៥ និងកីឡាករ វ៉ាត សំណាង បន្ថែមគ្រាប់ទី៣ នៅនាទីទី ៩០+៣ ចុងម៉ោងវគ្គទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល B បន្ទាប់ U-19 កម្ពុជា បរាជ័យ ២-០ ក្រោមថ្វីជើងរបស់ U-19 អូស្រ្តាលី កាលពីរាត្រីថ្ងៃចន្ទ ទី១២ កញ្ញា។
១ប្រកួតបន្ទាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបក្រុមការពារតំណែងជើងឯក U-19 ថៃនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ខានស្អែកនេះ មុនពេលជួប U-19 មីយ៉ាន់ម៉ា នៅថ្ងៃទី១៨ កញ្ញា និងចុងក្រោយប៉ះ U-19 ឥណ្ឌូនេស៊ី ចុង ក្រោយនៅថ្ងៃទី២០ ខែកញ្ញាបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល B៕