(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជុំវិញលទ្ធផលនៃកិច្ចជំនួបរវាង លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាជាមួយ លោក Liu Yunguo តំណាងថ្មី របស់អង្គការសុខភាពពិភាពលោក នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងជំនួបនោះទទួលបានលទ្ធផលជាផ្លែផ្កា រួមមាន ៖ អង្គការ សុខភាពពិភពលោក (WHO) បានគាំទ្រផ្នែកបច្ចេកទេស ដល់វិស័យធំៗ ចំនួន៤ ដើម្បីបំពេញបន្ថែម លើផែការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ វិស័យទាំង៤នោះ រួមមាន ១, កិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ២, បញ្ហាសុខភាព និងទារក ៣, បរិស្ថានប្រកបដោយសុខភាព និងជំងឺមិនឆ្លង ៤, ជំងឺឆ្លងរួមនឹងលទ្ធផលមួយចំនួនទៀត។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស៖