(កំពត)៖ កសិដ្ឋានបន្លែធម្មជាតិបូកគោ មានផ្ទៃដី១២ហិចតា ស្ថិតលើកំពូលភ្នំបូកគោ ហើយមានបន្លែជាង៣០មុខ សុទ្ធតែជាប្រភេទបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។ នេះបើតាម ប្រធានផ្នែកបច្ចេកទេសកសិកម្ម នៅបូកគោហ្វាម លោក ណាល់ វិឆៃ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា។

លោក ណាល់ វិឆៃ បានលើកឡើងថា៖ «បន្លែនៅកសិដ្ឋានបូកគោ គឺមានប្លែកជាងគេ បើធៀបទៅបន្លែដែលមាននៅលើទីផ្សារ ព្រោះការដាំដុះបានស្រាវជ្រាវនិងថែទាំគ្រប់ជ្រុងជ្រោយសម្រាប់សុខភាពអ្នកបរិភោគ ហើយបានជ្រើសរើសគ្រាប់ពូជ ដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ផ្ដល់ជូនអតិថិជននូវបន្លែដាំក្នុងស្រុកដែលល្អបំផុត»

ប្រធានផ្នែកបច្ចេកទេសកសិកម្មខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា «បន្លែដែលដាំនៅកសិដ្ឋានបូកគោហ្វាម គឺធានាបាននូវសុវត្ថិភាពចំណីអាហារ មិនមានសារធាតុគីមី ដែលបងប្អូនប្រជាពលរដ្ឋអាចរកទិញបាននៅតាមផ្សារទំនើបជាច្រើននៅកម្ពុជា»

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាវីដេអូកិច្ចសម្ភាសដូចតទៅ៖