(សៀមរាប)៖ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបើកយុទ្ធនាការសម្អាតបរិស្ថានសម្អាតបរិស្ថាននៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាពកាន់តែស្រស់ស្អាតថែមទៀត។

ពិធីនេះ ដឹកនាំដោយលោកស្រី លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងក្រុមការងារសង្កាត់ មេភូមិ ប្រជាការពារ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូជាច្រើនចូលរួមផងដែរ។ ក្នុងនោះដែរ ការសម្អាតមានផ្លូវចំនួន២ខ្សែ គឺផ្លវ៣០ឞែត្រ ដោយចាប់ពីស្តុបអង្គការរ៉ាក់ រហូតដល់ការរ៉ាស់សំាងណារី មានប្រវែងប្រហែល៣២០០ឞែត្រ និងផ្លូវស៊ុបរំដួល ចាប់ព្រំប្រទល់ផ្លូវស៊ុបរំដួលមកផ្លូវ៣០ឞមានប្រវែង១៥០០ឞផង​ដែរ។

លោកស្រី ឈិន សាវី បានលើកឡើងថា នៅក្នុងមូលដ្ឋានយើងត្រូវតែមានស្មារតីដោះស្រាយបញ្ហា ដែលយើងអាចធ្វើបាន មិនត្រូវចំាទល់ការចង្អុលបង្ហាញពីខាងណាឡើង បើពិនិត្យតាមដងផ្លូវ ឬទីសាធារណៈ មានបញ្ហាផ្នែកបរិស្ថានយើងត្រូវមានការចូលរួមដោះស្រាយភ្លាមៗដើម្បីអោយផ្ទះយើង ភូមិយើង សង្កាត់យើង ក្រុងយើង និងខេត្តយើងស្អាត ជាពិសេសនោះ ប្រជាពលរដ្ឋមានសុខភាពល្អ។

លោកស្រី ឈិន សាវី បានបន្តថា អារម្មណ៍របស់អ្នកចូលរួមហាក់មិនសូវសប្បាយចិត្តទេ ណាមួយហត់នឿយ និងក្តៅ ហើយពួកគាត់ចំនាយពេលវេលារបស់គាត់ទៀត។ ប៉ុន្តែលោកស្រី បានពន្យល់គាត់ថា ការសម្អាតបរិស្ថាន ឬធ្វើពលកម្ម វាមិនបានប្រយោជន៍មកយើងទេ។ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ទៅសហគមន៍ និងមូលដ្ឋានយើង ហើយទាក់ទាញយកទេសចរ ចូលមកទស្សនាខេត្តយើងប្រទេសយើងកាន់តែច្រើន។

លោកស្រី ឈិន សាវី សង្ឃឹមថា ប្រជាពលរដ្ឋយើងទាំងអស់ និងចូលរួមសម្អាតបរិស្ថាន នៅគ្រប់ៗផ្ទះ គ្រប់មូលដ្ឋាន គ្រប់ផ្លូវទាំងអស់ ឲ្យបានស្អាតផងដែរ។

លោកស្រីបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេ ដែលសង្កាត់មានផែនការ១ខែសម្អាតម្តង។ ប៉ុនែ្តនៅពេលមានកម្មវិធីបុណ្យជាតិ យើងសម្អាតពី៣ ទៅ៤ដង។ ជាក់ស្ដែង នៅក្នុងពិធីបុណ្យចូលឆ្នំាខ្មែរ គឹយើងបានសម្អាត៤ដងផងដែរ។

ជាមួយនេះដែរ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសម្អាតបរិស្ថាន និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។ ហើយក៏អំពាវនាវដល់សប្បុរសជនសូបជួយជាសម្ភារៈដាក់សំរាម និងថង់ដាក់សំរាម ជាពិសេសទឹកសម្រាប់ពិសារ នៅពេលយុទ្ទនាការក្រោយៗទៀតផងដែរ៕