(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោករដ្ឋមន្ត្រី ថោ ជេដ្ឋា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។

ជំនួបនេះរៀបចំឡើងដោយសារពិនិត្យឃើញពីភាពចាំបាច់នៃកិច្ចសហការរវាងក្រសួងទាំងពីរបន្ថែមលើការងារបច្ចេកទេស ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិទាំងមូល៕