(តាកែវ)៖ កាលពីថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបានស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយ ដាវ និងពូថៅ ដេញកាប់គ្នានៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ក្រោយពីបានសួរចម្លើយជនសង្ស័យ និងក្រោយពីបានពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ និងបក្ខពួក ពីបទ៖ កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖