(បន្ទាយមានជ័យ)៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៧៤០ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដែលទាក់ទងនឹងក្មេងទំនើងចំនួន ៣នាក់ ពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចបុរីទៀ ឆាយហាក់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទទាំង ៣រូប និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន​ ជាបណ្តោះអាសន្ន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖