(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌទួលគោក សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ មេត្តាជ្រាបថា ឧបាសិកា ជា ហៀម ត្រូវជាម្តាយបង្កើតរបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១៖១៧នាទី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តនាគវ័ន ក្នុងភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ដំណឹងមរណភាពខាងលើ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព អញ្ជើញចូលរួមពិធីបុណ្យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសព៕