(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា គួន ធីតា ទៅជាអ្នកឧកញ៉ា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥១០។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ​។

សូមជំរាបថា អ្នកឧកញ៉ា គួន ធីតា ជាប្រធានប្រតិបត្តមន្ទីពេទ្យ អូរេនដា អន្តរជាតិ (Orienda International Hospital)៕