(ភ្នំពេញ)៖ ក្មេងទំនើងចំនួន០៧នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងចោទប្រកាន់ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តនៅចំណុចស្តុបលូ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីនេះក្មេងទំនើងទាំង០៧នាក់ បានធ្វើសកម្មភាពកាន់កាប់កាំបិតដាក់តាមខ្លួនដោយខុសច្បាប់ ក្នុងគោលបំណងទុកកាប់អ្នកដែលមករករឿងក្រុមខ្លួន ហើយត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្ទឹងមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបានដកហូតកាំបិតផ្គាក់ដងវែងចំនួន០២ដើម ម៉ូតូចំនួន០៣គ្រឿង និងទូរស័ព្ទដៃចំនួន០៥គ្រឿង៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ សាលាដំបូងរាជធានីភ្នំពេញ៖