Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Aleksander Ceferin ត្រូវបានបោះឆ្នោតជាប់ជាប្រធាន UEFA ថ្មីជំនួសកៅអីលោក Platini នៅថ្ងៃនេះ

14-09-2016 16:29

(ក្រុងអាតែន)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសស្លូវ៉ានីលោក Aleksander Ceferin ត្រូវបានបោះឆ្នោតជាប់ជា ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប UEFA ថ្មី ដោយបានទទួលការគាំទ្រ ៤២សំឡេងពីសមាជិក ៥៥ប្រទេសដែលជាសមាជិករបស់ UEFA។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅមុននេះបន្តិចឲ្យដឹងថា ការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងទីក្រុង Athens ប្រទេសក្រិក បុរសជនជាតិស្លូវ៉ានី វ័យ៤៩ឆ្នាំ បានទទួលការគាំទ្រ ៤២សំឡេង នាំមុខដាច់គូប្រជែងលោក Michel Platini ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសហូឡង់ ទទួលបានការគាំទ្រតែ ២៩សំឡេងប៉ុណ្ណោះ។

ការបោះឆ្នោតជ្រើសតាំងប្រធាន UEFA ថ្មី គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានចាស់ជនជាតិបារាំងលោក Michel Platini បានលាលែងពីតំណែងកាលពីឆ្នាំទៅ បន្ទាប់ពីត្រូវពិន័យមិនឲ្យធ្វើសកម្មភាពទាំងឡាយណាដែលទាក់ទង នឹងកីឡា ដោយសារតែប្រព្រឹត្តអំពើពុករលួយ ក្នុងអង្គភាពដែលមិនគិតប្រាក់កម្រៃមួយនេះ​ នាពេលកន្លងមក៕