(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនក្មេងទំនើង២នាក់ និងចោទជនត្រូវចោទប្រកាន ៣នាក់ទៀតដែលកំពុងគេចខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចក្រោមស្ពានអាកាសមិត្តភាពកម្ពុជា-ចិន ផ្លូវសហព័ន្ឋរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះករណីហិង្សានេះបង្កឡើងដោយក្មេងទំនើងមួយក្រុម បានព្រួតគ្នាវាយជនរងគ្រោះឈ្មោះ នួន ភក្តី បណ្តាលឱ្យបែកច្រមុះ និងធ្វើឱ្យខូចខាតម៉ូតូចំនួន ០១គ្រឿង៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ សាលាដំបូងរាជធានីភ្នំពេញ៖