Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងខេត្តកំពត ចេញសេចក្តីប្រកាសអំពីចំណាត់ការលើក្មេងទំនើង៤នាក់ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត

30-05-2024 19:12

(កំពត)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសអំពី ចំណាត់ការលើក្មេងទំនើង៤នាក់ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ដែលប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យរស្មីឈូក ស្ថិតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ និងកំពុងបន្តស្រាវជ្រាវក្មេងទំនើង០២នាក់ទៀត ដែលបានសមគំនិតជាមួយក្នុងសកម្មភាពនេះ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ សាលាដំបូងខេត្តកំពត៖