(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៨៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានសម្រេចចោទប្រកាន់ និងឃុំខ្លួនក្មេងទំនើងចំនួន០៧នាក់ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះករណីនេះក្មេងទំនើងទាំង០៧នាក់ បានធ្វើសកម្មភាពកាន់កាប់ដាវដាក់តាមខ្លួនដោយខុសច្បាប់ ហើយត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គោកឃ្លាង ធ្វើការបង្ក្រាបឃាត់ខ្លួន និងបានដកហូតដាវកែច្នៃ ០២ដើម៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ សាលាដំបូងរាជធានីភ្នំពេញ៖