Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកោះកុង កំណត់បែងចែកតំបន់ជលផលប្រជុំកោះស្តេច ស្រុកគីសាគរ

30-05-2024 17:56

(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ បានពិនិត្យពិគ្រោះយោបល់រួមគ្នា ដើម្បីឈានដល់ការឯកភាព លើការកំណត់បែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ស្ថិតក្នុងឃុំ កោះស្តេច ស្រុកគិរីសាគរ។

លោកស្រីបន្តថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងមានសារៈសំខាន់ជាធាតុចូលសម្រាប់ក្រុមការងារបច្ចេកទេសតំបន់គ្រប់គ្រងជលផលសមុទ្រ ខេត្តកោះកុង ដាក់ឆ្លងកិច្ចប្រជុំថ្នាក់ខេត្ត និងស្នើសូមការសម្រេចអនុម័តបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនដំណាច់ឆ្នាំ២០២៤នេះ៕