ក្មេងទំនើង៩នាក់ ត្រូវបានតុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធករណីហិង្សា និងកាន់កាប់អាវុធដោយខុសច្បាប់
30-05-2024 17:31
(ស្វាយរៀង)៖ សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន និងចោទប្រកាន់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កដោយក្មេងទំនើងចំនួន១២នាក់ ដែលក្នុងនោះឃាត់ខ្លួនចំនួន៩នាក់ និងបានរត់គេចខ្លួនចំនួន៣នាក់ រួមនឹងបក្ខពួកមួយចំនួនទៀតដែលកំពុងដំណើរការស្រាវជ្រាវបន្ត។ ក្មេងទំនើងទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤៕
ខាងក្រោមជាសេចក្ដីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តស្វាយរៀង៖