Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update៖ អ្នកឆ្លងរីរុស Zika នៅសិង្ហបុរីកើនឡើងបួនករណីទៀត សរុបចំនួន ៣៤១ករណី

14-09-2016 16:17

(សិង្ហបុរី)៖ យោងតាមតារាងស្ថិតិដែលទើបត្រូវបានចេញផ្សាយ ដោយគេហទំព័ររបស់ ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី បានឲ្យដឹងថា ករណីថ្មីចំនួនបួននៃការឆ្លងវីរុស Zika នៅក្នុងតំបន់ ត្រូវបានរកឃើញបន្ថែមទៀតនៅថ្ងៃពុធនេះ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុស Zika នៅសិង្ហបុរី ឡើងដល់៣៤១នាក់។ នេះបើតាម ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ចំនួនករណីថ្មីបន្ថែមនេះ ត្រូវបានអះអាងពីអាជ្ញាធរសិង្ហបុរី ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចេញ របាយការណ៍ថា គ្មានករណីឆ្លងវីរុស Zika នៅថ្ងៃអង្គារ។ គួរបញ្ជាក់ដែរថា ករណីឆ្លងនៃវីរុស Zika ជាលើកដំបូងនៅសិង្ហបុរី គឺត្រូវបានគេរកឃើញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦៕