អ្នកឧកញ៉ា សុខ គង់ ជួបការបរាជ័យ៣០ដង ទម្រាំជោគជ័យដល់ថ្ងៃនេះ ! (Video inside)
30-05-2024 14:16
(កំពត)៖ អ្នកឧកញ្ញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប បានបង្ហាញពីបទពិសោធន៍ដែលនាំឲ្យលោក អាចឈរជើងមកដល់សព្វថ្ងៃ លោកញ្ជាក់ថាយ៉ាងហោចណាស់ក៏ធ្លាប់លោកជួបភាពបរាជ័យក្នុងជំនួញជិត៣០ដងដែរ ប៉ុន្តែភាពបរាជ័យ ត្រូវបានជំនះទៅមុខបាន នៅពេលដែល អ្នកឧកញ្ញ៉ា បានដាក់ការតស៊ូនៅខាងមុខ និងមិនបោះបង់ចោលនូវការព្យាយាម ក្នុងការធ្វើជំនួញពីដើមទុនត្រឹមតែមាស១ជីកន្លះ។
អ្នកឧកញ៉ា ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃនេះ បានណែនាំទៅកាន់យុវជនជំនាន់ក្រោយ កុំភ្លេចឡើយនូវការតស៊ូព្យាយាម បើទោះបីជាជួបការបរាជ័យយ៉ាងណាក៏ដោយ ក៏ត្រូវជំនះទៅមុខ ចាប់ផ្ដើមមុខជំនួញពីតូចៗរហូតទៅធំ និងមិនត្រូវភ្លេចឡើយនូវទម្លាប់សន្សំសំចៃ និងរៀនកែច្នៃធនធានដែលមានឲ្យអស់លទ្ធភាព។
អ្នកឧកញ៉ា សុខ គង់ ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍក្រុងបូកគោ៕
សូមទស្សនិកជនទស្សនា និងស្តាប់ប្រសាសន៍របស់អ្នកឧកញ៉ា សុខ គង់ ដូចតទៅ៖