Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លាស់ប្ដូរនាយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ, វរសេនីយ៍ទោ ខាន់ សាវឿន ជំនួសវរសេនីយ៍ឯក ដេ ម៉ៅ

30-05-2024 13:38

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្ដូរ និងតែងតាំង នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមរយៈប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ខាន់ សាវឿន ពីនាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ដោយឡែក លោកវរសេនីយ៍ឯក ដេ ម៉ៅ ត្រូវបានតែងតាំងជា អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់ពិធីប្រកាសចូលកាន់តំណែងវិញ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕