(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋប្រើប្រាស់ App NoDrug បានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចស្រុកថ្ពង បង្រ្កាបករណីគ្រឿងញៀន១ករណី នៅទីតាំងនៅឃុំរុងរឿង  ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទន ពុទ្ធី ហៅ ពុធ អាយុ៣៣ឆ្នាំ​ ករណីរក្សាទុក ជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ័សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកសង់ C125 សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1N-9363, ៣.ទូរសព្ទ័ដៃ១គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕