(កំពង់ឆ្នាំង)៖ កិច្ចពិភាក្សាការចែករំលែកបទពិសោធ ន៍និងមូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាពត្រូវបានអង្គការ (ACT) សហការជាមួយនិងមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងលោកស្រី ស្រី សុធាវ នាយិការអង្គការ (ACT) ដែលពិធីនេះបានរៀបចំធ្វើនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោកស្រី ស្រី សុធាវី បានលើកឡើងឲ្យដឹងថា អង្គការរបស់លោកស្រីនេះ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយដែលមិនរកប្រាក់កម្រៃ មិនមាននិន្នាការនយោបាយ ឬចរិតសាសនាណាមួយនោះឡើយ។ អង្គការនេះ បានបង្កើតទ្បើងដើម្បីផ្តល់ជំនាញ និងចំណេះដឹងក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាព នាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្តដើម្បីឆ្លើយ តបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់ក ម្រិតអតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍប្រ កបដោយចីរភាព។

លោកស្រីបានបន្តថា អង្គការរបស់លោកស្រីនេះបានបំពេញបេសកកម្មរបស់ខ្លួន ដោយផ្តោតលើវិស័យមួយចំនួន ក្នុងការពង្រឹងសមត្ថភាពស្រ្តីក្នុងការប្រើប្រាស់ថវិកាបញ្ហាយេនឌ័រ សន្តិសុខ សុវត្ថិភាព សុខភាពរបស់ស្រ្តីជាដើម និងការបង្ខិតឱ្យជិតរវាងអ្នកសារព័ត៌មានទាំងវិស័យរដ្ឋ និងឯកជន ចូលរួមយល់គ្នាជាមួយរាជរដ្ឋាភិបាល និងអង្គភាពសាធារណៈរបស់រដ្ឋ។

ឯកិច្ចពិភាក្សាដែលបានរៀបចំឡើងនាពេលនេះ ក្នុងគោលបំណង ដើម្បីឲ្យអ្នកសារព័ត៌មា នទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត អំពីក្រម សីលធម៌ វិជ្ជាជីវៈ សិរីភាពអ្នកសារព័ត៌មាន និងស្គាល់អំពីតួនាទី និងភារកិច្ច ដែលអ្នកសារព័តមានត្រូវអនុវត្តក្នុងអាជីពជាអ្នកសារព័តមាន និងស្វែងយល់អំពីបញ្ហាប្រឈមដែលអ្នកសារព័តមានតែងតែបានកើតឡើង ក្នុងពេលបំពេញកិច្ចការសារព័តមាន។

តាមរយៈ នៃកិច្ចពិភាក្សានេះនឹងធ្វើឱ្យអ្នកសារព័តមានទាំងអស់ បានផ្លាស់ប្តូនូវឥរិយាបទថ្មីមួយបន្ថែមទៀត ហើយនឹងទទួលបាននូវបទពិសោធន៍ល្អៗយកទៅអនុវត្ត ប្រកបដោយម្ចាស់ការក្នុងការអនុវត្តវិជ្ជាជីវៈអ្នកសារព័តមាន។

លោក ហឹង ចូច បានបញ្ជាក់ថា កិច្ចពិភាក្សាដែលបានរៀបចំឡើងនៅពេលនេះ មិនត្រឹមតែអាចពង្រឹងការអនុវត្តការងារប្រព័ន្ធផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានផ្តល់ឱកាសដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន បានយល់ដឹងបន្ថែមទៀតពីវិជ្ជាជីវៈ ក្រមសីលធម៌ និងសេរីភាពសារព័ត៌មាន ព្រមទាំងទទួលបានបទពិសោធន៍លើការសរសេរព័ត៌មាន និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ពិសេសបន្តចូលរួមអនុវត្តការផ្ដល់ព័ត៌មានបែបសន្តិភាពអហិង្សា ក្នុងស្មារតីធ្វើអោយសង្គមជាតិកាន់តែទទួលបានការអភិវឌ្ឍន៍ មានការគោរពច្បាប់របបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ។

លោកអនុប្រធានមន្ទីរព័ត៌មាន ថែមទាំងបានលើកទឹកចិត្ត និងជំរុញឲ្យអ្នកសារព័ត៌មានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសន្តិភាពនៅកម្ពុជាពិ សេសបំផុសឲ្យអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ក៏ដូចជាប្រជាជន ឲ្យស្វែងយល់ពីរបត់ថ្មីនៃសារព័ត៌ មានសន្តិភាព ចូលរួមរាយការណ៍ព័ត៌មានពិត និងលុបបំបាត់រាល់ព័តមានក្លែងក្លាយ ដើម្បីលើកកម្ពស់ អភិវឌ្ឍន៍សង្គមជាតិ អោយកាន់តែមានការរីកចម្រើនផងដែរ៕