(កូរ៉េ)៖ រសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មុននឹងចាកចេញពីទីក្រុងសេអ៊ូល ឆ្ពោះទៅកាន់ខេត្តចេជូ ដើម្បីចូលរួមវេទិកាចេជូសម្រាប់សន្តិភាព និងវិបុលភាពលើកទី ១៩ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមានជំនួបដោយឥតគ្រោងទុកជាមួយ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកមួយចំនួនដែលជាការចាប់អារម្មណ៍ និងជាកង្វល់រួមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ភាគីទាំងពីរក៏បានសំដែងនូវភាពរីករាយ ហើយទន្ទឹងរង់ចាំចូលរួមក្នុងវេទិកាចេជូ លើកទី ១៩ នេះ៕