Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ ក្រោយបង្ក្រាបបានជាបន្ដបន្ទាប់ ពាក់ព័ន្ធនឹងអំពើប្លន់ និងឆក់ទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋយ៉ាងសកម្ម

29-05-2024 21:17

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានវត្តមានលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងមន្រ្តីផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសនិ្នសីទសារព័ត៌មាន នៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ចេញបង្រ្កាបអំពើធាក់ប្លន់ អំពើឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងអំពើប៉ុនប៉ងលួចម៉ូតូសរុបចំនួន៣ករណី ឃាត់ខ្លួនជនសង្ស័យ០៩នាក់។

ជនសង្ស័យ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ហើយ៕