(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី១ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:។

មានការចូលរួមពីដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយកគ្រឹះស្ថានអង្គរ លោកអភិបាលរងខេត្តសៀមរាប អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតទៅលើការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមឆ្នាំ២០២៤ ព្រមទាំងផ្តល់នូវដំណោះស្រាយគន្លឹះ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិអប្សរាទាំងមូល៕