(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមមណ្ឌលខេត្តសៀមរាប និង លោក នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជេីញបើកការដ្ឋានសាងសង់ ផ្លូវលេខ២៦៥E ប្រវែង២០៥០ម៉ែត្រ ស្ថិតនៅឃុំរលួស និងឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក អ៉ឹង គឹមលាង អភិបាលរខេត្ត លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាល និងមន្ត្រីរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ភូមិ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិរលួសខាងលិច ភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ។
ផ្លូវមួយខ្សែនេះ នឹងត្រូវសាងសង់ ដោយចាក់បេតុងប្រវែង២០៥០ ម៉ែត្រ ទទឹង៨ ម៉ែត្រ និងកម្រាស់២ តឹក ជាគម្រោង របស់រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលសិទ្ធសាងសង់ ដោយកងវិស្វកម្ម សម្តេចតេជោខេត្តសៀមរាប ដើម្បីសម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ របស់បងប្អូនប្រជាពលរដ្ឋ៕