(ត្បួងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូនអាគារសិក្សាថ្មី១ ខ្នង២ជាន់ ស្មើនឹង១២បន្ទប់ និងអាគារស្នាក់នៅគ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់ ដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សម្តេតេជោ ហ៊ុន សែន បានប្រកាសផ្តល់បែបនេះ ខណៈសម្តេចតេជោ ជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៃ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ នៅពេលដែលសម្តេចកំពុងធ្វើដំណើរឆ្ពោះទៅខេត្តនៅមណ្ឌលគិរី។ នៅក្នុងឱកាសនោះ សម្តេចតេជោ បានសម្រេចផ្តល់ជូននូវអាគារសិក្សាថ្មី១ ខ្នង២ជាន់ ស្មើនឹង១២ បន្ទប់ និងអាគារស្នាក់នៅគ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ។
សម្តេចនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសគឺមិនឲ្យក្មួយៗ ចៅៗរបស់សម្តេច ខ្វះសាលារៀនសម្រាប់សិក្សាឡើយដូចសម័យសម្តេចនៅពីក្មេងនោះឡើយ៕