(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពព្រែកតាពៅ សង្កាត់បាវិត ក្រុងបាវិត និងផ្លូវថ្នល់នៅក្រុងបាវិត ដើម្បីជួសជុលការលម្អរឡើងវិញផងដែរ។

លោក សរ សុដានី បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារមន្ត្រីជំនាញបានចុះពិនិត្យមើលព្រែកតាពៅស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីកំណត់ផ្ទៃព្រែកឲ្យបានច្បាស់លាស់ រួចស្នើសុំចុះបញ្ជីជាសម្បត្តិរបស់រដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារក៏បានបន្តចុះពិនិត្យហេដ្ឋាចនាសម្ពន្ធ័ផ្លូវថ្នល់នៅក្រុងបាវិត ដើម្បីជួសជុលកែលម្អរលើកកម្ពស់គុណភាព ដែលអាចសម្រួលដល់ការធ្វើចរាចរណ៍ឲ្យកាន់តែងាយស្រួលថែមទៀត។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទុកជាសម្បត្តិរដ្ឋឱ្យកូនចៅជំនាន់ក្រោយ៕