(រតនគិរី)៖ សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនទំនើង៨នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សានៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្មេងទំនើងទាំងនោះ ត្រូវបានអយ្យការចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សាលាដំបូងខេត្តរតនគិរី៖