(ព្រះសីហនុ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនក្មេងទំនើង១ក្រុម មានគ្នា៦នាក់ ដែលបានដកកាំបិតកាប់ទៅលើជនរងគ្រោះ នៅចំណុចផ្លូវខ្សែកាប សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ។ ក្មេងទំនើងទាំងនោះ ត្រូវបានអយ្យការចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ៖