(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរ ប្រគេន ព្រះសិរីកោសល សុំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងសមាជិកសមាជិកា អាណត្តិទី៧ ដែលបានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Cambodiana ។

កិច្ចប្រជុំលើកទី១ របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើឡើងក្រោយពីការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី អាណត្តិទី៧ ដើម្បីការបែងចែកតួនាទី និងទំនួលខុសត្រូវរបស់សមាជិក។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុតជាមួយព្រះប្រធាន សមាជិកសមាជិកា គណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទាំង៣៣អង្គ/នាក់ ដែលត្រូវបានអង្គមហាសន្និបាត ពុទ្ធិកសមាគមកម្ពុជរដ្ឋ អាណត្តិទី៧ បោះឆ្នោតជ្រើសរើសជាប់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាមរតកស្នារព្រះហស្តដ៏មានតម្លៃបំផុត របស់សម្តេចព្រះមហាសុមេធាធិបតី ជូន ណាត (ជោតិញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបង្កើតសមាគមនេះ ឡើងតាំងពីឆ្នាំ១៩៥២ ដើម្បីបម្រើដល់សកម្មភាព មនុស្សធម៌ មរណៈសង្គ្រោះ បុណ្យព្រហ្មទាន ព្រមទាំងកិច្ចការងារអប់រំ ផ្សេងៗជាច្រើនទៀត ដែលជាផ្នែកមួយក្នុងកិច្ចការជួយដល់សង្គមរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គណៈកម្មាធិការនាយកជាប់ ឆ្នោតថ្មីក្នុងអាណត្តិទី៧ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសដោយតំណាងទូទាំងប្រទេស និងខិតខំ បំពេញការងាររបស់ខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីបានជួយបម្រើដល់សកម្មភាពរបស់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ តាម គណៈកម្មការជំនាញនីមួយៗ ដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងតម្កល់នៅជាធរមាន ។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញសកម្មភាព ការងារមនុស្សធម៌របស់គណៈកម្មាធិការនាយកអាណត្តិមុនៗ និងអាណត្តិទី៦កន្លងមកដែលដឹកនាំដោយសម្តេចព្រះ មហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ជាព្រះប្រធាន បានធ្វើឲ្យសកម្មភាពមនុស្សធម៌ និងសកម្មភាពអប់រំជាច្រើន បានផុសផុលឡើងគួរជាទីមោទកៈបំផុត។

សូមជម្រាបថា សមាសភាពគណៈកម្មាធិកនាយក អាណត្តិទី៧ រួមមាន៖

១៖ ព្រះសិរីកោសល សុំ សុខា ប្រធាន
២៖ លោក អ៊ិត ប្រាំង អនុប្រធាន និងជាអគ្គលេខាធិការ
៣៖ លោកស្រី ម៉ែន នារីវុឌ្ឍី ហូ សិទ្ធី អនុប្រធានអចិន្រ្តៃយ៍
៤៖ លោក សារ៉ាយ ឆុន អនុប្រធាន
៥៖ លោក ផល សាមន អគ្គលេខាធិការរង
៦៖ មហាឧបាសក ម៉ាន់ យ៉ាន អគ្គលេខាធិការរង
៧៖ លោកស្រី ឧកញ៉ា គាត កុលណី អគ្គហេរញ្ញិក
៨៖ មហាឧបាសិកា សន សុមន្ថា អគ្គហេរញ្ញិករង
៩៖ ព្រះពុទ្ធវង្ស សុខ សុភាព សមាជិក
១០៖ ឧកញ៉ា កែវ មុំ សមាជិកា
១១៖ លោកស្រី ឧកញ៉ា ហាក់ ណៃ សមាជិកា
១២៖ លោកស្រី ឃុន ណាង៉ាម សមាជិកា
១៣៖ ឧកញ៉ា គួច ហុងជៀក សមាជិក
១៤៖ មហាឧបាសក ទិត ហ៊ុន     សមាជិក
១៥៖ ព្រះសង្ឃាលង្កាមុនី បណ្ឌិត យ៉ន កុសល្យ សមាជិក
១៦៖ ព្រះញាណសត្ថា សំ សុផល សមាជិក
១៧៖ ព្រះរតនញាណ អ៊ុក សារ៉ា សមាជិក
១៨៖ លោក ឈួរ សុបញ្ញា សមាជិក
១៩៖ លោក នេត្រ ភូមិរី សមាជិកា
២០៖ លោកស្រី ចាន់ បូផាន សមាជិកា
២១៖ លោកស្រី គៀត សូហ្វីយ៉ា សមាជិកា
២២៖ លោកស្រី ឈរ រ៉ានី សមាជិកា
២៣៖ លោក ចាន់ សេងចុង សមាជិក
២៤៖ លោក លឹម ហុកលី សមាជិក
២៥៖ លោកស្រី កិច អៃដាគន្ធារី សមាជិក
២៦៖ លោកស្រី ណុប សោភ័ណ្ឌ សមាជិក
២៧៖ លោកស្រី ឆង ស៊ីថា សមាជិក
២៨៖ លោកស្រី នាយិកា ចាវ ថាវី សមាជិក
២៩៖ លោកសាស្រ្តាចារ្យ យ៉យ ឃីម សមាជិក
៣០៖ លោក ញឹម សុវណ្ណ សមាជិក
៣១៖ លោក ស្រី សុវណ្ណមុនី សមាជិក
៣២៖ លោក ឡុញ វុឌ្ឍី សមាជិក
៣៣៖ លោក ស៊ីង ចាន់ទ្ធី សមាជិក៕