(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសឧា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបជម្រាបលាបញ្ចប់ការងារនៅកម្ពុជា។
សូមបញ្ជាក់ថា លោក វ៉ាង វិនធាន បានអញ្ជើញមកបំពេញការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា កាលពីឆ្នាំ២០១៩។ ក្នុងបេសកកម្មការងារនៅកម្ពុជារយៈពេលប្រមាណជា៥ឆ្នាំនេះ លោក វ៉ាង វិនធាន បានរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន។
លោកជាឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យកម្ពុជា និងចិន ចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងក្នុងការកសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា៕