(ភ្នំពេញ)៖ ផ្អែកតាមមាត្រា ៦៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីណែនាំស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នោះគឺត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣០ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។

ក្នុងសេចក្ដីណែនាំនេះ ក្រសួងមហាផ្ទៃបានបង្ហាញអំពីការរៀបចំបទបញ្ជាផ្ទៃក្នុង និងអំពីរបៀបអនុម័តបទបញ្ជាផ្ទៃក្នុង ហើយក៏បានផ្ដល់នូវគំរូបទបញ្ជាផ្ទៃក្នុងផងដែរ៕

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៖