(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក្នុងឱកាសអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចុះសួរសុខទុកប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះពិនិត្យផ្ទាល់នៅច្រកព្រំដែនដាក់ដាំ ក្នុងស្រុករូរាំង ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះក៏មានការអមដំណើរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការជាតិដើម្បីបទល្មើសព្រៃឈើ និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតផងដែរ។
មន្ដ្រីយោធា ដែលបានចូលរួមក្នុងដំណើរការនោះ បានប្រាប់អង្គភាព Fresh News ថា ក្នុងការពិនិត្យនោះ នាយកឧត្តមសេនីយ៍ ទៀ បាញ់ បានណែនាំដល់មន្ដ្រីដែលឈរជើងនៅតំបន់នោះ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត លើការទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែនកម្ពុជា-វៀតណាម ឲ្យកាន់ល្អប្រសើរនូវទំនាក់ទំនង នៃប្រទេសទាំង២៕