(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចេញសេចក្តីប្រកាសជាផ្លូវការដោយបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្លាំងទាំងអស់ នៃកងទ័ពជើងគោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ចាត់ចោលរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក បានបញ្ជាក់ឲ្យដឹងថា៖ «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់កងជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ កម្ចាត់ចោលរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ»។
សូមជំរាបថា ក្រៅពីការព្រមានធ្ងន់ៗពីសំណាក់កងកម្លាំងប្រដាប់អាវុធ, នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការមួយដោយបានប្រកាសថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ដោយនឹងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ»៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់កងទ័ពជើងគោក៖