Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ចៅថារកបាយស៊ីមិនបាន តែបែរជាមានទូរស័ព្ទ មានកាតទូរស័ព្ទមកឆ្លើយជាមួយតាតាម Facebook នេះជាអ្នកក្រសម័យថ្មីឫ?»

14-09-2016 12:11

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបសាររបស់ប្រជាពលរដ្ឋម្នាក់ តាម Facebook Page ផ្លូវការរបស់សម្តេចតេជោ នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះថា «ចៅថារកបាយស៊ីមិនបាន តែបែរជាមានទូរស័ព្ទ មានកាតទូរស័ព្ទ មកឆ្លើយជាមួយតាតាម Facebook នេះជា អ្នកក្រសម័យថ្មីឫ? »

ការឆ្លើយទៅកាន់ប្រជាពលរដ្ឋបែបនេះ ក្រោយពេលដែលប្រជាពលរដ្ឋលេង Facebook ម្នាក់ មានគណនីឈ្មោះ «បងភត្រា» បាន Comment សួរសម្តេចតេជោ ហ៊ុន សែនថា «ហេតុអ្វីខ្ញុំមិនដូចពួកគាត់ចឹង រកតែបាយហូបមិនបានផង»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុង Comment ដដែលដោយបានបន្ថែមថា «កាលពីឪពុក ម្តាយ ជីដូន ជីតា ចៅក្រដូចគ្នា និងតាដែរ គ្មានអ្វីទាំងអស់»

ក្រោយពីមានការឆ្លើយឆ្លងហើយ ក៏មិនបានឃើញការឆ្លើយតប របស់ម្ចាស់គណនី ឈ្មោះ «បងភត្រា»  តបទៅហ្នឹងសំណួររបស់សម្តេចតេជោវិញឡើយ៕