(ព្រះវិហារ)៖ លោក ដួង មុនី មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញ នៅតាមផ្ទះលក់ទំនិញ ដោយបានដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព មួយចំនួន និង ដុតកំទេចចោល កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដែលបានដុតកំទេចចោលរួមាន៖ ទឹកម្ទេស ទម្ងន់  ១៦,៨០ គីឡូក្រាម, នំសណ្តែកដី ទម្ងន់ ៤,៤០ គីឡូក្រាម, មីម៉ាម៉ាទម្ង់ន់ ២,១៦ គីឡូក្រាម,ប័រ ទម្ងន់ ១,៣៣ ញីឡូក្រាម,ទឹកផ្លែឈើចំរុះ ចំណុះ ២៥,៣៨ លីត្រ, ទឹកដោះគោជូ  ចំណុះ  ៧,៣០ លីត្រ,កាហ្វេកំប៉ុង ចំណុះ ៤,១៨ លីត្រ, ទឹកក្រូចចំរុះចំណុះ ៦,៥០ លីត្រ៕