(ភ្នំពេញ)៖ មុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ក្របួចជាប់បន្ទាប់ពីធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋចូលយកទូរទស្សន៍១គ្រឿង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់រំលងអធ្រាត រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ទើបសមត្ថកិច្ចឃាត់ខ្លួនជាប់។
មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបានឈ្មោះ ផាន់ វែង អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងបុរីសន្តិភាព២ ហើយជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគារ៦ខែផងដែរ ពីបទលួច និងគាស់ផ្ទះ ពលរដ្ឋក្នុងមូលដ្ឋាន។
បច្ចុបន្នជនសង្ស័យ ត្រូវបានមន្ដ្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕