(ភ្នំពេញ)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់គណៈកម្មការ/គណៈកម្មាធិការ ទទួលបន្ទុកការពារជាតិ សន្តិសុខ កម្ពុជា ឡាវ វៀតណាម។
កិច្ចប្រជុំនេះ រៀបចំធ្វើធ្វើនៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ដើម្បីតាមដានត្រួតពិនិត្យ និងជំរុញគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបី៕
សូមអានសេចក្តីជូនដំណឹងរបស់ រដ្ឋសភា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖